Wednesday, September 14, 2016
ធ្លាយតម្លៃខ្លួន PRETTY GIRL ថៃ ឆ្នាំ២០១៦ ត្រូវគេជួលផ្តល់សេវាបម្រើសិច
ថ្មីៗនេះនៅប្រទេសថៃ
មានព័ត៌មានក្តៅគគុកមួយបានកើតឡើងចំពោះស្រីស្អាតម្នាក់ដែលគេស្គាល់ច្បាស់ជា
Pretty Girl ឆ្នាំ ២០១៦ ដែលនាងត្រូវបានអ្នកជំនួញសេដ្ឋីម្នាក់ជួលក្នុងតម្លៃ ២
លានបាត ឱ្យទៅទទួលទានអាហារ ហើយនឹងឱ្យមានសិចជាមួយគេ ។
Pretty Girl ឆ្នាំ ២០១៦ របស់ថៃរូបនេះមានឈ្មោះ ចា ចារុណាន់
ហើយនាងក៏ជាតារាស្រីម្នាក់ប្រចាំទស្សនាវដ្តី Alure ផងដែរ ។
ដោយសារតែមិនអាចទ្រាំនឹងអំពើលាមករបស់អ្នកជំនួញសេដ្ឋីម្នាក់
ដែលមានបំណងចង់ស៊ីខ្សែលើនាង និង ចង់ជួលនាងឱ្យទៅធ្វើរឿងផ្តេសផ្តាសនោះ នាង ចា
ចារុណាន់ ដែលជា Pretty Girl ឆ្នាំ ២០១៦ ប្រចាំប្រទេសថៃ
បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួននិយាយពីអ្នកជំនួញរូបនោះថា «ថ្មីៗនេះ
មានអ្នកជំនួញមហាសេដ្ឋីម្នាក់
បានឱ្យមនុស្សជំនិតទាក់ទងមកនាងឱ្យទៅទទួលទានអាហារ ដោយឱ្យប្រាក់ ២ លានបាត
មិនតែប៉ុណ្ណោះថែមទាំងឱ្យនាងធ្វើអូរ៉ាល់សិចឱ្យគេទៀតផង
ប៉ុន្តែនាងបានបដិសេធដាច់អហង្ការ» ។
នាង ចា ចារុណាន់ បានឱ្យដឹងទៀតថា
នាងបានថតសំឡេងសន្ទនាក្នុងឡាញជាមួយមេខ្យល់ម្នាក់របស់អ្នកជំនួញសេដ្ឋីខាងលើ
គេបានភ្ជាប់មកថា «លោកនាយរបស់ខ្ញុំជាអ្នកធុរកិច្ច ជួលនាងក្នុងតម្លៃ ២ លានបាត
គ្រាន់តែទៅទទួលទានអាហារជាមួយគាត់ ប៉ុន្តែមានលក្ខខណ្ឌភ្ជាប់មួយទៀត គឺធ្វើ
Oral Sex (រួមភេទដោយប្រើមាត់) ឱ្យលោកនាយខ្ញុំ» ។
ជាមួយនឹងការនាំពាក្យរបស់មេខ្យល់ខាងលើនេះ នាង ចា ចារុណាន់
បានបង្ហាញពីអារម្មណ៍ហួសចិត្តយ៉ាងខ្លាំង និង ចង់ធ្លាក់ថ្លើមប្រមាត់តែម្តង
ភ្លាមៗនោះដែរនាងក៏ប្រញាប់ឆ្លើយបដិសេធទៅវិញជាបន្ទាន់
បណ្តាលឱ្យមេខ្យល់ម្នាក់ដែលទាក់ទងមកនោះលាទៅវិញ យ៉ាងទាន់ហន់ ៕





No comments:
Write comments