តើហេតុអីមនុស្សស្រលាញ់គ្នា!

Translate

វេបសាយវីដេអូប្លែងៗ សីចសីុ /Various video websites sex

Friday, July 14, 2017

ដំណាំស្វាយ​



ស្វាយ ជា​ដំណាំ​ឈើ​ហូប​ផ្លែ​ដែល​កសិករ​ខ្មែរ​និយម​ដាំ​នៅ​គ្រប់​ទីកន្លែង​នៅ​តាម​ភូមិ នៅ​តាម​ភ្លឺស្រែ និង​ដាំ​ជា​ចំការ​ធំៗ ។

កសិករ​ច្រើន​និយម​ដាំ​ស្វាយ​ដោយ​កូន​ដែល​បំបៅ​ដោយ​មែក ព្រោះ​អាច​ដុះ​លូតលាស់​លឿននិង​ឆាប់​ឲ្យ​ផ្លែ ។ ប៉ុន្តែ​ក៍មាន​កសិករ​​ខ្លះ​ដាំ​ដោយ​គ្រាប់​បាន​ទទួល​ផល​ល្អ​ដែរ ។

 នៅពេលនេះ​ខ្ញុំ​សូម​លើកយក​បទពិសោធន៍​ដាំ​ស្វាយ​ដោយ​គ្រាប់​របស់​កសិករ ឈៀន ​ភីរុណ រស់នៅ​ភូមិគ​ទង់​នាគ ឃុំ​ស្តៅ​កោង ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង មក​បង្ហាញ​ជូន ។​

​ក្នុង​ការដាំ​នេះ លោកពូ​យកចិត្តទុកដាក់​នូវ​ចំណុច​មួយចំនួន​ដូច​ខាងក្រោម :

១. ការជ្រើសរើស​គ្រាប់ពូជ និង​ការរៀបចំ​ពូជ​ដាំ​

    ការជ្រើសរើស​ផ្លែស្វាយ​ដែល​រលោង​ថ្លា​គ្មាន​ជ័រ​ខ្មៅ​ហ៊ុំព័ទ្ធ​
    ការជ្រើសរើស​គ្រាប់​ពី​ផ្លែ​ដែល​ទុំ​ដើម (​មិន​យក​ផ្លែ​បន្ទុំ​)
    ចិត​សំបក​គ្រាប់​ចេញ​ដោយ​មិន​ឲ្យ​ដោយសាច់​គ្រាប់ទេ​

២. ការរៀបចំ​រណ្តៅ​ដាំ​

​ចំពោះ​ការរៀបចំ​រណ្តៅ​ដាំ មាន​ពីរ​ប្រភេទ :

    ដាំ ​នៅ​ភូមិ​ : ​ ​ដំបូង​យើង​ត្រូវ​ជីករណ្តៅ​ជា​រាង​បួន​ជ្រុង ទំហំ ៧ តឹក ទៅ ១ ម៉ែត្រ និង​ជំរៅ ៥ តឹក ឬ ៨ តឹក ។ បន្ទាប់មក ដាក់​ជី​​ធម្មជាតិ ស្លឹក​ឈើ សំរាម​ឲ្យ​ពេញ ។ គ្រាប់​ទាំង​សំបក ទុក​ឲ្យ​រលួយ បន្ទាប់មក កើប​ដី​បាត​ស្រះ​ដាក់​ពីលើ ទើប​យក​គ្រាប់​ដែល​​បកសំបក​ហើយ​មក​ដាំ ។
 ​
    ដាំ ​តាម​ភ្លឺស្រែ​ :​ ​ចំពោះ​ការដាំ​តាម​ភ្លឺស្រែ ត្រូវ​លើកដី​ជា​ពំនូកៗ កំពស់​ប្រហែល​ពី ៨ តឹក ដល់ ១ ម៉ែត្រ ៣ តឹក ។ នៅតាម​ពំនូក​​នី​មួយៗ លុង​ជា​រណ្តៅ​តូចៗ ដែល​មាន​អង្កត់ផ្ចិត​ពី ៤ ទៅ ៦ តឹក និង​ជំរៅ ៥ តឹក ហើយ​យក​ជី​ធម្មជាតិ ដែល​ពុកផុយ​ដាក់ឲ្យ​​ពេញ រួច​យក​គ្រាប់​មក​ដាំ ។​

សរុបមក បទពិសោធន៍​ដាំ​ស្វាយ​របស់​លោក​ពូ​គឺ :

    ចំពោះ​ការដាំ​នៅ​តាម​ភូមិ ត្រូវ​កាប់​រណ្តៅ​ធំៗ ដាក់​ជីធម្មជាតិ​ឲ្យបាន​ច្រើន​
    ចំពោះ​ការដាំ​នៅ​តាម​ភ្លឺស្រែ ត្រូវ​លើកដី​ជា​ពំនូក​ខ្ពស់ៗ ទើប​លុង​ជា​រណ្តៅ​
    មុន​ដាំ​ត្រូវ​ជ្រើសរើស​គ្រាប់ពូជ​យក​ផ្លែ​ទុំ​ដើម ហើយ​ជា​ផ្លែ​ដែល​រលោង​ថ្លា គ្មាន​ជ័រ​ខ្មៅ​ហ៊ុំព័ទ្ធ​
    គ្រាប់ស្វាយ​មុន​ដាំ​ត្រូវ​ចិត​សំបក​គ្រាប់​ចេញ ទុក​តែ​សាច់​គ្រាប់​សំរាប់​ដាំ ។​

លោកពូ ​បានឲ្យដឹងថា ការដាំ​តាម​របៀប​នេះ ធ្វើឲ្យ​ស្វាយដុះ​លូតលាស់​ល្អ អត្រា​គង់វង្ស​ខ្ពស់ មាន​ផ្លែ​ច្រើន ហើយ​ឆាប់​ផ្លែ​តែ​រយៈពេល ៣ ឆ្នាំ​អាច​ទទួលបាន​ផល ។ អាស្រ័យហេតុនេះ កសិករ​ទាំងឡាយ​គួរតែ​សាកល្បង​តាម៕
















No comments:
Write comments