តើហេតុអីមនុស្សស្រលាញ់គ្នា!

Translate

វេបសាយវីដេអូប្លែងៗ សីចសីុ /Various video websites sex

Friday, July 14, 2017

​ដំណាំ​ត្រសក់ផ្អែម



ត្រសក់ផ្អែម ឬ​មី​ឡុង​ជា​ដំណាំ​ដែល​មិនសូវមាន​ការដាំដុះ​នៅក្នុង​ប្រទេស​កម្ពុជា​ទេ ។

 ប៉ុន្តែ កសិករ​នៅ​តំបន់​មួយចំនួន​និយម​ដាំ ព្រោះ​មានការ​និយម​ចូលចិត្ត បរិភោគ និង​មាន​តំលៃ​ថ្លៃ​នៅលើ​ទីផ្សារ។ យ៉ាងណា​ម៉ិ​ញ​បងស្រី យឿ​ប សុខា អាយុ ៤៤ ឆ្នាំ ជា​កសិករ​រស់នៅ​ភូមិ​អង្គ ឃុំ​អូរ​ចារ ស្រុក​ថ្មគោល ខេត្តបាត់ដំបង ។

គាត់​មានបទពិសោធន៍​ល្អ​ក្នុង​ការដាំ​ដំណាំ​ត្រសក់ផ្អែម ។

 បច្ចេកទេស​ដាំ​នេះ គាត់​បាន​ចេះ​ពី​អ្នកជិតខាង និង​បាន​សាកល្បង​ដាំ​រយៈពេល ១ ឆ្នាំ​កន្លងមកហើយ ។

 រហូតមកដល់​ពេលនេះ មាន​កសិករ​ចំនួន ៥​គ្រួសារ ដែល​នៅ​ជិត​ផ្ទះ​គាត់​បាននាំគ្នា​ដាំ​ដែរ ។

 ចំពោះ​បទពិសោធន៍​នៃ​ការដាំ​នេះ​សូម​បង្ហាញជូន​ដូចខាងក្រោម ‘

១-​ការជ្រើសរើស​ដី​ដាំ និង​ការរៀបចំ​ដី​

ដី​ដែល​ត្រូវ​ដាំ​ត្រសក់ផ្អែម គាត់​បានជ្រើសរើស​ដី​ខ្ពស់​មិន​លិច​ទឹក​នៅ​រដូវវស្សា​តែ​ចំពោះ​រដូវប្រាំង​ អាច​ដាំ​នៅលើ​ដីស្រែ ប៉ុន្តែ​ត្រូវ​នៅ​ជិត​ប្រភពទឹក​ដើម្បី​ងាយស្រួល​ក្នុងការ​ស្រោចស្រព ។

 មុន​ដាំ​គាត់​បាន​ភ្ជួរ​ដី​ហាល​ចោល ១​សប្តាហ៍ ។

 បន្ទាប់មក បាច​ជី​លាមក​សត្វ​ពុកផុយ ឬ​ជី​កំ​ប៉ុ​ស្ត រួច​ភ្ជួរ​បង្កប់​ជី​ទៅក្នុង​ដី ទុកចោល​រយៈពេល ២ ថ្ងៃ ទើប​រាស់​ឲ្យ​ស្មើ​រូ​ច​កាប់​ជា​រណ្តៅ​ដាំ​ដោយ​ទុកចន្លោះ ពីរ​ណ្តៅ​មួយ ទៅ​រណ្តៅ​មួយ ៣​តឹក ។​



២-​ការជ្រើសរើស​ពូជ​

ពូជ​ត្រសក់​ដែល​គាត់​ដាំ​មាន ៣ ប្រភេទ :musk-melon2

    ពូជ​សាច់​ពណ៌​លឿង​(​សូ​វ៉ិ​ត​) នាំ​មកពី​ប្រទេស​ថៃ​
    ពូជ​សំបក​លឿង សាច់​ពណ៌​ខៀវ​(​ពូជ​ស៊ី​ថង​) នាំ​មកពី​ប្រទេស​ថៃ​
    ពូជ​សំបក​ខៀវ សាច់​ខៀវ​(​ពូជ​តាខាយ​) នាំ​មកពី​ប្រទេស​ចិន។ គាត់​ដាំ​ត្រសក់​ទាំង ៣​ពូជ​នេះ តម្រូវ​ទៅតាម​ទីផ្សារ។​

៣-​ការបណ្តុះ​កូន​

មុន​ដាំ គាត់​បាន​យក​គ្រាប់​ទៅ​បណ្តុះ​ដាក់​ក្នុង​ថង់​ប្លា​ស្ទិ​ក ។

គាត់​បាន​លាយ​ដី​ជាមួយ​ជី​កំ​ប៉ុ​ស្ត​ច្របល់​ឲ្យ​សព្វ ដាក់ចូល​ក្នុង​ថង់​រួច​យក​គ្រាប់​ទៅ​បណ្តុះ​ដោយ​ដាក់ ១ គ្រាប់​ក្នុង​មួយថង់ ។

 បណ្តុះ​កូន​រួច ត្រួវ​គ្រប​វា​រយៈពេល ៣ ថ្ងៃ ៣​យប់ និង​ស្រោច​ទឹក​ថែទាំ​រហូតដល់​រយៈពេល ១០​ថ្ងៃ ទើប​អាចយ​កកូន​ទៅ​ដាំ​ក្នុង រណ្តៅ ។​



៤-​ការដាំ​

មុន​ដាំ គាត់​បានរៀបចំ​រណ្តៅ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត ឬ​ជី​លាមក​មាន់ (​ទ្រាប់​បាត​) ក្នុង​មួយ​រណ្តៅ ១ បង្គី ដោយ​ដាំ​ចន្លោះ​ពី​គុម្ព​មួយ ទៅមួយ ៣​តឹក ។

ពេល​ដាំ​រួច ត្រូវ​ស្រោច​ទឹក​បន្ទាប់មក​យក​កៅស៊ូ​ប្លា​ស្ទិ​កមក​គ្របពីលើ​រង​(​កៅស៊ូ​នោះ ​ចោះ​រន្ធ​តូចៗ​ដើម្បី​ឲ្យ​មាន​ខ្យល់​ចេញចូល​) ។

 ការ​គ្រប​កៅស៊ូ​នេះ គឺ​ដើម្បី​ការពារ​ដី​មាន​សំណើម​និង​មិនមាន​សត្វល្អិត​បំផ្លាញ ព្រមទាំង​មិន​ឲ្យ​ស្មៅ​ដុះ​ផង ។​

៦-​ការថែទាំ​

ក្នុង​មួយថ្ងៃ​គាត់​ស្រោច​ទឹក ១ ដង ។

នៅពេល​ត្រសក់​ដុះ​បាន​អាយុ​ពី ២០-៣០​ថ្ងៃ ត្រូវដាក់​ជី​បំប៉នបន្ថែម​ដោយ​ប្រើ​ជីលា​មក​មាន់ និង​ជី​កំ​ប៉ុ​ស្ត​(​ដាក់​ជី​បំប៉ន​នៅ​ចន្លោះ​រង​) ។

 ត្រសក់​ដុះ​បាន ៧​សន្លឹក ត្រូវធ្វើ​ការចង​ទ្រើង​ឲ្យ​ត្រសក់​វារ​ឡើង ។

នៅពេល​កូន​ត្រសក់​មាន​ស្លឹក ១៤ គាត់​បេះ​ខ្នែង ដែលមាន​ក្រោម​ស្លឹក​ទី​៤ នោះ​ចោល ។

នៅលើ​សន្លឹក​ទី​១៤ នោះ​ត្រូវ​ទុក ខ្នែង ៣ វិញ​សំរាប់​ទុក​យក​ផ្លែ ។

 ហើយ​នៅ​ពីលើ​ខ្នែង​ទាំង ៣ ដែល​ទុក​នោះ បើ​មាន​ខ្នែង​ផ្សេងទៀត​ដុះ​មក​ត្រូវ​បេះ​វា​ចោល ។

 តាម​ការសង្កេត​របស់​គាត់ ត្រសក់​ផ្លែ​ល្អ នៅ​ចន្លោះ​ខ្នែង​ទី​១៤ នេះ​ទៅដល់​ខ្នែង ១៦ ។

 លើ​ខ្នែង​ទាំងបី​នេះ​មាន​ផ្លែ ៣ តែ​យើង​ត្រូវ​ទុក​តែមួយ​ផ្លែ​ទេ ដោយ​ជ្រើសរើស​ផ្លែ​ណា​ដែល​ល្អ​ជាងគេ។ ត្រសក់​ច្រើន​ជួបប្រទះ​បញ្ហា ដង្កូវ​ចោះ​ស្លឹក និង​ជំងឺ​ស្លឹក​ក្រហម ។

ក្នុងការ​ទប់ទល់​ជាមួយ​សត្វល្អិត​បំផ្លាញ គាត់​បាន​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ​ដូចខាងក្រោម :

+​ធាតុ​ផ្សំ​មាន :

- គ្រាប់​ប៉ិកួៈ ៥​គីឡូក្រាម គ្រាប់​ស្លាក់ ៥ គីឡូក្រាម គ្រាប់​ស្លែង ៥ គីឡូក្រាម បណ្តូល​ពេជ្រ ១០​គីឡូក្រាម ។​

+​វិធី​ធ្វើ :

-​ យក​ធាតុ​ផ្សំ​ខាងលើនេះ​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ រួច​ដាក់​ក្នុង​ពាង បន្ទាប់មក​ចាក់ទឹក​ដា​ក់​ត្រាំ ចំនួន ២៤០ លីត្រ ទុក​រយៈពេល ១៥​ថ្ងៃ ទើប​អាច​យកទៅ​ប្រើប្រាស់​បាន ។

ក្នុង​រយៈពេល​រក្សាទុក គាត់​បើក​គម្រប​ពាង​កូរ ១​ថ្ងៃ​ម្តង ដើម្បី​ឲ្យ​ថ្នាំ​ឆាប់​កាច់ ។

+​វិធី​ប្រើប្រាស

-​ នៅពេល​ប្រើ គាត់​បាន​យក​ទឹក​ថ្នាំ ៣​លីត្រ លាយ​ជាមួយ​ទឹក​ធម្មតា​ចំនួន ២០ លីត្រ​ស្រោច​ទៅលើ​ត្រសក់ (​ស្រោច​នៅពេល​ល្ងាច​) ។

ថ្នាំ​នេះ អាច​បណ្តេញ​សត្វ​បាន​គ្រប់​ប្រភេទ​នៅលើ​ដំណាំ​ត្រសក់ផ្អែម ។​

៧-​ការប្រមូល​ផល​

ត្រសក់ផ្អែម ​អាច​ប្រមូល​ផល​បាន នៅ​អាយុ ៦០-៧០​ថ្ងៃ​ក្រោយពី​ដាំ ។

 នៅលើ​ផ្ទៃដី ២​អារ គាត់​ដាំ​គ្រាប់​អស់ ៦​កំប៉ុង អស់​ទឹកប្រាក់ ៧២០.០០០​រៀល ។

 ចំណែក​ប្រាក់ចំណូល​គាត់ ទទួលបាន​គិត​ជា​មធ្យម ៧០០ ដុល្លារ ក្នុង​មួយ​រដូវ​នៃ​ការដាំ​រយៈពេល ៦០​ថ្ងៃ ។


សរុបមក​បច្ចេកទេស​សំខាន់ៗ​ក្នុង​ការដាំ​ត្រសក់ផ្អែម​មាន :

    ដាំ​លើដី​ខ្ពស់ ជៀសវាង​ការ​ជាំ​ទឹក​នៅ​រដូវវស្សា​
    ភ្ជួរ​ដី​ហាល​ឲ្យ​ស្ងួត និង​ប្រើ​ជី​លាមក​សត្វ​ពុកផុយ​ទ្រាប់​បាត ។​
    កាប់​រណ្តៅ​ដោយ​ទុកចន្លោះ​ពីរ​ណ្តៅ​មួយ​ទៅមួយ ៣​តឹក​
    លាយ​ដី​ជាមួយ​ជី​កំ​ប៉ុ​ស្ត​ច្របល់​ឲ្យ​សព្វ​ដាក់​ក្នុង​កូន​ថង់​សំរាប់​បណ្តុះ
    ជីករណ្តៅ​ដាំ​ដោយ​ដាក់​ជី​កំ​ប៉ុ​ស្ត ១ បង្គី ក្នុង​មួយ​រណ្តៅ
    ជ្រើសរើស​កូន​ត្រសក់​ថ្លោសៗ​មក​ដាក់​ដាំ​ក្នុង​រណ្តៅ
    ក្រាល​កៅស៊ូ​ប្លា​ស្ទិ​កលើ​រង​ក្រោយពី​ដាំ​រួច ដើម្បី​ការពារ​កុំ​ឲ្យ​ហួត​សំណើម និង​ដុះ​ស្មៅ​
    ទុក​ត្រសក់​ឲ្យ​ផ្លែ​នៅ​ចន្លោះ​ខ្នែង​ទី​១៥ និង​ទី​១៦ ដោយ​ទុក​តែមួយ​ផ្លែ​
    ថែទាំ​ស្រោច​ទឹក និង​ដាក់​ជី​បំប៉ន ព្រមទាំង​បេះ​ខ្នែង​ខ្លះ​ចោល
    ​ប្រើ​ថ្នាំ​ផ្សំ​ពី​រុក្ខជាតិ គ្រាប់​ប៉ិកួៈ ស្លាក់ ស្លែង និង​បណ្តូល​ពេជ្រ​នៅពេល​មាន​សត្វល្អិត​បំផ្លាញ ។​












No comments:
Write comments