ញាក់សាច់! តារាបង្ហាញម៉ូដប៊ីឃីនី សំញ៉ែងដងខ្លួនលើស្ពានកញ្ចក់យ៉ាងសុិចសុី
ភ្ញៀវទេសចរណ៍ជាច្រើននាក់ នៅឯស្ពានកញ្ចក់លើអាកាស ស្ថិតនៅលើភ្នំ Baiyuan ក្នុងប្រទេសចិន ត្រូវបានស្វាគមន៍ និងបង្កើតឲ្យមានការទាក់ទាញផ្សេងៗ ដ៏មិននឹកស្មានដល់នាពេលថ្មីៗនេះ ។

បើយោងទៅតាមគេហទំព័រ Shanghaiist តារាបង្ហាញម៉ូដដ៏ស្រស់ស្អាតជាច្រើនក្នុងឈុតប៊ីឃីនី បានផ្តល់នូវការចាប់អារម្មណ៍យ៉ាងខ្លាំង តាមរយៈការសំញ៉ែងដងខ្លួនរបស់ពួកគេនៅលើស្ពានកញ្ចក់កម្ពស់១០០០ម៉ែត្រ ដើម្បីថតរូបក្នុងនាមជាផ្នែកមួយនៃការប្រឡងទូតផ្នែកទេសចរណ៍ ។
រូបថតបែបក្តៅសាច់ជាច្រើនសន្លឹកបានបង្ហាញពីតារាបង្ហាញម៉ូដប្រមាណជា១០នាក់ កំពុងតែបង្អួតដងខ្លួនរបស់ពួកគេនៅលើស្ពានកញ្ចក់ ។
បើផ្អែកទៅលើកម្ពស់នៃស្ពានកញ្ចក់នៅលើអាកាសនេះ លក្ខខណ្ឌអាកាសធាតុប្រហែលជាត្រជាក់ និងមានខ្សល់ខ្លាំង ប៉ុន្តែ ក្រុមនារីទាំងនោះមិនបានបង្ហាញពីអារម្មណ៍នៃការរងនូវឥទ្ធិពលឡើយ ៕





No comments:
Write comments