បទពិសោធន៍ដាំក្រូចថ្លុងតាមធម្មជាតិខេត្តបាត់ដំបង
ក្រូចថ្លុងជាប្រភេទផ្លែក្រូច ដែលមានរសជាតិផ្អែមឆ្ងាញ់ ហើយវាមានអត្ថប្រយោជន៍ជាច្រើនសម្រាប់ចិញ្ចឹមសារពាង្គកាយមនុស្ស។
នេះបើតាមការបញ្ជាក់របស់កសិករផល្លារស់នៅភូមិអូររំចេក ឃុំបាសាក់ ស្រុករុក្ខគិរី
ខេត្តបាត់ដំបង។ កសិករផល្លាបញ្ជាក់បន្ថែមថា នៅឃុំបាសាក់ ខេត្តបាត់ដំបងនេះ កសិករភាគច្រើនពឹងផ្អែកលើការដាំដំណាំនិងការធ្វើស្រែចំការដើម្បីចិញ្ចឹមគ្រួសារ។
កសិកររូបនេះ ប្រាប់ថា សម្រាប់ការដាំក្រូចថ្លុងមិនមានជាផលវិបាកឡើយ។
ចង់ដឹងកាន់តែច្បាស់ពីបទពិសោធន៍នៃការដាំក្រូចថ្លុងរបស់កសិករផល្លា ជាបន្តសូមស្ដាប់នាទីកសិកម្មរៀបចំដោយ លាង ធីតា ដូចតទៅស្ថិតនៅក្រោមដើមក្រូចថ្លុងជាមួយស្មៅដុះព័ទ្ធជុំវិញ កសិករផល្លារួមទាំងក្រុមគ្រួសារកំពុងបេះផ្លែក្រូចយកទៅលក់នៅទីផ្សារ។
កសិករផល្លារបានរៀបរាប់ថា របៀបដាំក្រូចថ្លុងស្រដៀងនឹងការដាំក្រូចពោធិសាត់ដែរ។
ក្រូចថ្លុងដែលយកមកដាំនេះ សុទ្ធសឹងជាពូជក្រូចមានរសជាតិផ្អែម ហើយសាច់របស់វាមានលក្ខណសាច់ស្ងួត។ កសិករផល្លារថា ពូជក្រូចថ្លុងដំបូងយកមកពីគេប៉ុណ្ណោះ ប៉ុន្តែលុះដល់៤ទៅ៥ឆ្នាំ
ទើបបង្កាត់ខ្លួនឯង។
No comments:
Write comments